Friday, March 24, 2017

ចេញ​ហើយ​ ​ហ្គេម​ ​Super Mario Run​ ​សម្រាប់​ ​Android ក្រាហ្វិក​សុទ្ធ​តែ​ 3D

ហ្គេម​ដ៏​ល្បី​របស់​ក្រុមហ៊ុន​ ​Nitendo​ ​ឈ្មោះ​ ​Super Mario Run​ ​ដែល​ប្រិយមិត្ត​ប្រើ​ស្មាតហ្វូន​ ​Android​ ​ធ្លាប់​បាន​ទន្ទឹង​រង​ចាំ​ជា​យូរ​ខែ​មក​ហើយ​នេះ​ ​គឺ​មាន​ដាក់​ឲ្យ​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ​ក្នុង​ ​Play Store​ ​ហើយ។ ហ្គេម​នេះ​មាន​ទម្រង់​លេង​ដ៏​ទាក់ទាញ​ ​បូក​រួម​ក្រាហ្វិក​ ​3D​ ​យ៉ាង​ច្បាស់​ត្រជាក់​ភ្នែក​។ ​ប្រិយមិត្ត​នឹង​ទទួល​បទពិសោធន៍​ថ្មី​ក្នុង​ការ​លេង​ហ្គេម​បែប​គំនូរជីវចល​ ​ដែល​កំពុង​អង្រួន​ចិត្ត​មនុស្ស​ជា​ច្រើន​ជុំ​វិញ​ពិភពលោក។ ដោយឡែក​ទាំង​លើ​ ​Android​ ​និង​ ​iOS​ ​អនុញ្ញាត​ដាក់​ឲ្យ​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ​ ​តែ​ដើម្បី​លេង​ឲ្យ​គ្រប់​វគ្គ​ទាំង​អស់​របស់​ហ្គេម​នេះ​គេ​តម្រូវ​ឲ្យ​មាន​ការ​បង់​ប្រាក់​ ​២,៩៩​ ​ដុល្លារ៕

SHARE THIS

Author:

Etiam at libero iaculis, mollis justo non, blandit augue. Vestibulum sit amet sodales est, a lacinia ex. Suspendisse vel enim sagittis, volutpat sem eget, condimentum sem.

0 comments: