ក្រុមអ្នកស្រាវជ្រាវនៃសកលវិទ្យាល័យ University of New South Wales បានបង្កើតឡើងថ្នាំដ៏អស្ចារ្យដែលអាចទប់ស្កាត់ភាពចាស់តាមរយៈការជួសជុល DNA ដែលរងការខូចខាត ហើយវាថែមអាចជួយការពារអវកាសយានិកពីវិទ្យុសកម្មនៅលើភពអង្គារបានទៀតផង។
អំឡុងពេលពិសោធន៍លើកណ្ដុរក្រុមស្រាវជ្រាវរកឃើញថាថ្នាំបានទៅព្យាបាល DNA ដែលខូចដោយសារសារធាតុវិទ្យុសកម្ម និង វ័យចាស់ជរាបានដោយផ្ទាល់។ សាស្ត្រាចារ្យ David Sinclair អ្នកដឹកនាំក្រុមបានលើកឡើងថា ៖ «បន្ទាប់ពីទទួលការព្យាបាលបានមួយសប្ដាហ៍ឃើញថាកោសិកានៃកណ្ដុរចាស់មិនខុសគ្នាសូម្បីតែបន្តិចពីកោសិកាកណ្ដុរក្មេង»។
ការពិសោធនៅលើមនុស្សនឹងចាប់ផ្ដើមក្នុងពេល ៦ ខែទៀត។ សាស្ត្រាចារ្យខាងលើបានបន្ថែមថា ៖ «យើងបានចូលកាន់តែកៀកថ្នាំទប់ស្កាត់ភាពចាស់ដែលមានសុវត្ថិភាពរួមទាំងប្រសិទ្ធភាព ដោយប្រហែលត្រឹម ៣ ទៅ ៥ ឆ្នាំទៀតវាអាចបង្ហាញខ្លួនលើទីផ្សារ។ នេះប្រសិនបើការពិសោធប្រព្រឹត្តទៅដោយរលូន និង ជោគជ័យ»។
ការស្រាវជ្រាវនេះក៏បានទាក់ទាញចំណាប់អារម្មណ៍អង្គការណាសាមិនស្ទើរដោយសារអង្គការជួបបញ្ហាក្នុងការថែរក្សាសុខភាពអវកាសយានិកអំឡុងពេលធ្វើបេសកកម្មបួនឆ្នាំទៅកាន់ភពអង្គារ។ សូម្បីតែបេសកកម្មរយៈពេលខ្លីក៏អវកាសយានិកអាចប្រឈមនឹងការកើនឡើងភាពចាស់លឿន ដោយសារតែវិទ្យុសកម្ម។ ពេលត្រឡប់មកវិញគេអាចកើតអាការៈខ្សោយសាច់ដុំ, បាត់បង់ការចងចាំ រួមទាំងអាការៈផ្សេងទៀត៕
Friday, March 24, 2017
Author: សន្សំសម្រាប់ការវិនិយោគ-SAVE FOR INVESTMENT
Etiam at libero iaculis, mollis justo non, blandit augue. Vestibulum sit amet sodales est, a lacinia ex. Suspendisse vel enim sagittis, volutpat sem eget, condimentum sem.
RELATED STORIES
These Are The IPhone 7-Ready Lightning Headphones You Can Buy Right Now If You Have No ChillEtiam at libero iaculis, mollis justo non, blandi
ទីបំផុត Galaxy S8 Plus បានបង្ហាញខ្លួនហើយ ជាមួយនឹងអេក្រង់លាតស្ទេីរពេញតួខ្លួននេះគឺជាចាប់ផ្តើម ម្តងទៀត របស់ក្រុមហ៊ុន Samsung ហើ
ប្រជាជនចិន ៣៥ ម៉ឺននាក់ចុះឈ្មោះពេញចិត្ត iPhone 7 ក្រហមអាចដោយសារមូលហេតុនេះយោងទៅតាមគេហទំព័រក្រៅស្រុកមួយបានចុះផ្សាយ
អាមេរិកសម្រេច ផលិតបានអាវុធបាញ់បានល្បឿនជាង ៧ ពាន់គីឡូម៉ែត្រក្នុងមួយម៉ោងកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានសាកល្បងសម្រេច
ច្បាស់ណាស់ iPhone 8 នឹងបង្ហាញខ្លួនក្នុងខែកញ្ញា តែអ្នកចង់បានអាចខកចិត្តបន្តិច!ក្រុមការងារអ្នកវិភាគល្បីឈ្មោះក្រៅស្រុក Bar
Amazon Is Expanding Its Retail Operation To 100 Pop-Up Stores Around The USEtiam at libero iaculis, mollis justo non, blandi
0 comments: