មធ្យោបាយពន្យារកំណើតមានច្រើនដោយក្នុងនោះក៏មានវិធីមួយដែលគេហៅថាចាក់ទឹកក្រៅពាងផងដែរ (សំដៅដល់ការដកលិង្គមុនពេលបញ្ចេញទឹកកាម)។ យ៉ាងណាក៏ដោយ មានហេតុផលមួយចំនួនដែលស្ត្រីមិនគួរ ជឿ ឬទុកចិត្តវិធីនេះ៖
១. មិនមានប្រសិទ្ធភាពខ្ពស់៖ វាអាចធ្វើឲ្យមានកូនទាំងមិនបានត្រៀមទុកព្រោះវិធីនេះមិនមានប្រសិទ្ធភាព ១០០% ទេ។ បើតាមការសិក្សាបញ្ជាក់ថា អត្រាមានកូនអាចកើនខ្ពស់ដល់ ២៣% ឯណោះទោះដកទាន់ពេលក៏ដោយ។
២. មិនអាចការពារជំងឺឆ្លងបាន៖ នេះគឺជាហេតុផលធំបំផុតជាពិសេសសម្រាប់អ្នកដែលមានដៃគូច្រើន។ ដៃគូបុរសប្រហែលមិនបានបង្ហាញសញ្ញាថាមានជំងឺអ្វីទេ តែក៏មិនគួរទុកចិត្តដែរ។
៣. បុរសក៏មិនអាចគ្រប់គ្រងខ្លួនឯងបាន ១០០%ដែរ៖ បុរសច្រើនតែអះអាងថាគេអាចធ្វើវាបានពេលជិតចេញទឹកកាមតែពេលប្រតិបត្តិការមែនទែន គេអាចធ្វើវាមិនទាន់ដែលបណ្ដាលឲ្យមានកូនបាន។
៤. វាបង្ហាញថាគាត់មិនមានទំនួលខុសត្រូវ៖ បើគាត់ពិតជាស្រឡាញ់យើងនិងមានទំនួលខុសត្រូវមែន គាត់ក៏មិនជ្រើសរើសវិធីនេះដែរ។
៥. អាចធ្វើឲ្យស្ត្រេសបាន៖ គឺបណ្ដាលមកពីការមិនទុកចិត្ត ហើយគិតថាអាចនឹងភ្លាត់ស្នៀត។ វាធ្វើឲ្យយើងវិលវល់មិនច្បាស់លាស់ខ្លួនឯង។ បើអញ្ចឹងមែន ហេតុអ្វីមិនជ្រើសរើសវិធីដែរមានប្រសិទ្ធភាពខ្ពស់ទៅ?
Friday, March 24, 2017
Author: សន្សំសម្រាប់ការវិនិយោគ-SAVE FOR INVESTMENT
Etiam at libero iaculis, mollis justo non, blandit augue. Vestibulum sit amet sodales est, a lacinia ex. Suspendisse vel enim sagittis, volutpat sem eget, condimentum sem.
0 comments: