នេះគឺជាចាប់ផ្តើម ម្តងទៀត របស់ក្រុមហ៊ុន Samsung ហើយ បន្ទាប់ពីខកខាន ផលិតស្មាតហ្វូន ស៊េរី Plus ព្រោះអី កាលពីឆ្នាំទៅ កន្លងទៅនេះ Samsung បានច្របាច់ មុខងារ របស់ Plus ចូលជាមួយនឹង Galaxy Note 7 តែម្តង ជាហេតុធ្វើអោយ មិនមាន ស៊េរី Plus ទេ។ ហើយនៅក្នុង ពេលនេះដែរ គឺយប់ថ្ងៃទី 29 ខែមិនា ឆ្នាំ 2017 (ម៉ោងនៅកម្ពុជា) តែម្តង ដោយ Samsung បានដាក់បង្ហាញ នូវស្មាតហ្វូន ពីរម៉ូឌែល របស់ខ្លួន គឺ Galaxy S8 និងមួយទៀត គឺស៊េរី Plus ដែលមាន ឈ្មោះផ្លូវការថា Galaxy S8 Plus។ ហើយនៅក្នុង ពេលនេះដែរ ខ្ញុំនឹងរៀបរាប់ ពីលក្ខណៈសម្បត្តិ ដែលវាមាន អោយអ្នក ទាំងអស់គ្នា បានដឹង ដូចនេះ សូមតាមដាន ទាំងអស់គ្នា!
រចនាបថ
រូបរាងរបស់ Galaxy S8 Plus នេះដែរ គឺមិនខុសគ្នាពី Galaxy S8 ឡើយ ដោយវាខុសគ្នា ទៅលើទំហំប៉ុណ្ណោះ ដោយស៊េរី Plus មានទំហំ ធំជាង។ ចំណុចដែល បានកែប្រែធំបំផុត គឺផុតលេខនោះ គឺអេក្រង់ខាងមុខ គ្មានប៊ូតុង សោះហ្មង ដោយប៊ូតុង ត្រូវបាន បំបាត់ចេញ តែម្តង និងប្តូរ Navigation Key នៅក្នុង អេក្រង់វិញ។
អេក្រង់
ជាមួយនឹង ស៊េរី Plus នេះដែរ គឺវាមាន ទំហំធំជាង ស៊េរីធម្មតា ដោយក្នុងនោះ S8 Plus មានអេក្រង់ទំហំ 6.2 អីញ ដែលអាចបង្ហាញ រូបភាព បានក្នុងកម្រិត QHD និងជាអេក្រង់ Super AMOLED ប្រភេទ 2.5D ដែលមានសភាព ផុសឡើងអណ្តែត មើលទៅ ពិតជាទាក់ទាញ ចង់ចុច តែម្តង។ ជាងនេះទៅទៀត វាក៏បានក្រាល ដោយកញ្ចក់ ការពារ Corning Gorilla Glass 5 ថែមទៀតផង ដែលអាចបង្ការ ពីបញ្ហាសឹកឆ្កូត និងពិតជា រឹងមាំ។
កម្លាំងម៉ាស៊ីន
Galaxy S8 Plus មានកម្លាំងម៉ាស៊ីនខ្លាំង គឺខ្លាំងជាងជំនាន់មុន ដោយក្នុងនោះ វាមាន 2 ជម្រើស គឺមួយជាបន្ទះឈីប របស់ Qualcomm លេខ Snapdragon 835 និងមួយទៀត ជារបស់ខ្លួនផ្ទាល់ គឺ Exynos 8895 អមមកជាមួយ រ៉េមទំហំ 4GB និងអង្គផ្ទុកទិន្នន័យ ខាងក្នុងម៉ាស៊ីន ទំហំ 64GB។
បន្ថែមពីនេះទៅទៀត គឺជាផ្នែក Software ដោយ S8 Plus ត្រូវបាន ដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android Nougat 7.0 ចេញពី ប្រអប់ស្រាប់ តែម្តង និងស្រោបដោយ ផ្ទៃអ៊ីនធើហ្វេស Touchwiz ជំនាន់ចុងក្រោយ ដែលមាន រចនាបថ និងទម្រង់ បែបបថ ប្លែកភ្នែក តែម្តង មិនថា icon និង UI នៃផ្នែកផ្សេងៗ នោះទេ។
ថាមពលថ្ម
ស្មាតហ្វូននេះ បានបំពាក់មកជាមួយ ថាមពលថ្ម ទំហំ 3500 mAh ធំជាង S8 500mAh ហើយនេះ គឺមិនមាន អ្វីប្លែកឡើយ ព្រោះអេក្រង់ ធំជាង ត្រូវការ ថាមពលថ្ម ធំជាង អញ្ចឹងហើយ។ ហើយបន្ថែម ពីនេះ វាក៏បានបំពាក់ មកជាមួយនឹង បច្ចេកវិទ្យា សាកថ្មលឿន និងរន្ធសាកថ្ម Type C ផងដែរ ដែលកាន់តែ ជួយអោយ ការសាកថ្ម អោយកាន់តែលឿន បន្ថែមទៀត ដែលមិនអោយ អ្នកទាំងអស់គ្នា ព្រួយបារម្ភ ទៅលើបញ្ហា ពេលអស់ថ្ម ទូរស័ព្ទឡើយ។
កាមេរ៉ា
ត្រង់ចំណុចកាមេរ៉ានេះ គឺកប់តែម្តង ដោយម្តងនេះ Samsung បានកែប្រែ ចំណុចជាច្រើន ដើម្បីអោយ កាមេរ៉ា នៅលើ Galaxy S8 និង Galaxy S8 Plus នេះ កាន់តែមាន សមត្ថភាពខ្លាំងក្លា បន្ថែមទៀត ហើយចំពោះ ពាក្យចចាមអារ៉ាម ថាមានកាមេរ៉ា ភ្លោះនោះ គឺខុសទាំងស្រុង តែម្តង។
ងាកមកសមត្ថភាព កាមេរ៉ាខាងក្រោយរបស់ ស្មាតហ្វូននេះវិញ មានទំហំ 12MP ភ្ជាប់ស្រាប់ជាមួយ នឹង មុខងារ OIS សម្រាប់ទំញ័រ ក្នុងការថតរូប ហើយកាន់តែ ពិសេសនោះ គឺវាមាន Aperture ទំហំ F/1.7 អាចអោយ ការថតរូប នៅកន្លែងងងឹត កាន់តែភ្លឺ និងច្បាស់ជាង មុនច្រើន។
ឯកាមេរ៉ាខាងមុខវិញ មានទំហំ 8MP ភ្ជាប់ស្រាប់ ដោយមុខងារ AF បានន័យថា វាអាចចាប់យក មុខមនុស្ស ដោយស្វ័យប្រវត្តិ និងលឿនរហ័ស តែម្តង ហើយខាងមុខនេះ ក៏មាន Aperture ទំហំ F/1.7 ដូចកាមេរ៉ា ខាងក្រោយដែរ។
មុខងារបន្ថែម
នេះគឺជាចំណុចពិសេសៗ ដែល Samsung បានបំពាក់ នៅលើ Galaxy S8 និង S8 Plus៖
មុខងារ Iris Scanner (បច្ចេកវិទ្យាស្គេនប្រស្រីភ្នែក) និងបច្ចេកវិទ្យាស្គេនទម្រង់មុខ
ស៊េនស័រស្គេនម្រាមដៃ នៅខាងក្រោយ អាចស្គេន កាន់តែលឿន
បច្ចេកវិទ្យា មិនជ្រាបទឹក និងធូលី កម្រិត IP68
បច្ចេកវិទ្យា សាកថ្ម តាមរយៈ Wireless
មុខងារ Bixby ជា Virtual Assistant ថ្មី ដែល Samsung ទើបបង្កើតឡើង
និងតូចផ្សេងៗជាច្រើនទៀត!
ចំណាប់អារម្មណ៏
និយាយពី អារម្មណ៍របស់ខ្ញុំ ចំពោះស៊េរី Plus នេះ គឺអស់ហើយ គឺស្រលាញ់ខ្លាំង តែម្តង ដោយក្នុងនោះ ខ្ញុំ ពេញចិត្តច្រើន ចំណុចមែនទែន ដូចដែលបាន រៀបរាប់អញ្ចឹង ដូចជា អេក្រង់គ្មានប៊ូតុង, កម្លាំងម៉ាស៊ីនខ្លាំង, ប្រព័ន្ធដំណើរការ ជំនាន់ចុងក្រោយ, កាមេរ៉ាច្បាស់ស្អាត និងមានមុខងារ ពិសេសៗ ជាច្រើន ដែលអាច និយាយបានថា មិនសរសើរ មិនបាន។
តែយ៉ាងណាមិញ ខ្ញុំក៏មានចំណុច មិនពេញចិត្តផងដែរ ដូចជា ស៊េនស័រម្រាមដៃ ស្ថិតខាងក្រោយ ដែលសម្រាប់ខ្ញុំ ជាមនុស្សប្រភេទ ចូលចិត្ត ទុកនៅលើតុ មិនសូវងាយ កាន់នឹងដៃទេ អញ្ចឹងហើយ រាល់ពេល ដែលចង់ ស្គេននោះ គឺត្រូវកាន់ ហើយយក មកស្គេន ទើបបាន។ តែទោះជាយ៉ាង ណាក៏ដោយ នេះគឺសម្រាប់ខ្ញុំ តែសម្រាប់ មនុស្សភាគ ច្រើនទៀត អាចនិយាយបានថា មិនបានពិបាក ក្នុងការស្គេន នោះទេ ត្រូវហេ៎!
កាលបរិច្ឆេទចេញលក់ និងតម្លៃ
ទាំងពីរម៉ូឌែល នឹងត្រៀមចេញលក់ ជាផ្លូវការ នៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី 21 ខែមេសា ខាងមុខនេះហើយ ហើយសម្រាប់ ប្រទេសផ្សេងៗទៀត នៅមិនទាន់ច្បាស់ នោះទេ។ តែមិនយូរឡើយ ដោយវានឹង មកដល់ខ្មែរ ឆាប់ៗដូចគ្នា បន្ទាប់ពី សហរដ្ឋអាមេរិក។ សម្រាប់តម្លៃវិញ ក៏មិនទាន់ ប្រកាសជា ផ្លូវការដែរ។
Wednesday, March 29, 2017
Author: សន្សំសម្រាប់ការវិនិយោគ-SAVE FOR INVESTMENT
Etiam at libero iaculis, mollis justo non, blandit augue. Vestibulum sit amet sodales est, a lacinia ex. Suspendisse vel enim sagittis, volutpat sem eget, condimentum sem.
RELATED STORIES
សង្គ្រាមពាក្យសម្តីរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក កាន់តែក្តៅខ្លាំង (វីដេអូ)១- សង្គ្រាមពាក្យសម្តីរវាងកូរ៉េខាងជើង និងសហរដ្ឋអាម
It’s official: Google announces Android 8.0 Oreo, rolling out to devices soonSurprising pretty much no one, Google has reveale
ថ្នាំទប់ស្កាត់ភាពចាស់ណាសាចង់បាន នឹងពិសោធន៍លើមនុស្សឆាប់ៗនេះក្រុមអ្នកស្រាវជ្រាវនៃសកលវិទ្យាល័យ University
NASA នឹងបញ្ជូន WiFi ល្បឿន ១ Gbps ទៅអវកាសអង្គការ NASA ទើបប្រកាសថាខ្លួននឹងបញ្ជូន
When we're naked, it's like we're all the same': Yoga studio offers all-nude co-ed classes to overcome body issues and vulnerabilityOne New York City yoga studio has taken yoga’s fl
កូនស្រីស្តេចចម្រៀងរ៉េប Eminem ធំពេញរូបពេញរាង ស្អាតកប់!នាង Hailie Scott ដែលជាកូនស្រីស្ដេចចម្រៀងរ៉េ
0 comments: