មុននេះបន្តិចក្រុមហ៊ុន Oppo របស់ប្រទេសចិន ទើបតែបានដាក់បង្ហាញជាផ្លូវការនូវស្មាតហ្វូនជំនាន់ឆ្នាំ ២០១៧ ចំនួនពីរម៉ូដែលទៀតរួមមាន F3 និង F3 Plus។ ចំណុចដ៏គួរឱ្យចាប់អារម្មណ៍បំផុតរបស់ស្មាតហ្វូនខាងលើ គឺទាក់ទងនឹងការបំពាក់កាមេរ៉ាមុខភ្លោះពីរគ្រាប់តែម្តង ដោយនៅតែចង់រក្សាកេរ្តិ៍ឈ្មោះជាអ្នកឯកទេស Selfie ដដែល។
F3 Plus ត្រូវបានគេដឹងថា បានបំពាក់នូវអេក្រង់ទំហំ ៦ អ៊ីញប្រភេទ IPS LCD (1080p) ដោយប្រើនូវឈីប Snapdragon 653 របស់ Qualcomm គួបផ្សំនឹងទំហំ RAM 4GB ហើយអង្គចងចាំ 64GB។ បន្ថែមពីនោះវាក៏មានថាមពលថ្មទំហំ 4,000mAh ដំណើរការជាមួយមុខងារសាកថ្មរហ័ស VOOC Fast Charging នៅលើ Android 6.0 (Marshmallow) និង ColorOS 3.0 ។
ចំពោះផ្នែកកាមេរ៉ាមុខ ២ គ្រាប់របស់វាគឺមួយគ្រាប់មានទំហំ 16 MP ដែលមាន Aperture f2.0 និងមួយគ្រាប់ទៀតទំហំ 8MP។ មុខងារពិសេសរបស់កាមេរ៉ារបស់ក្រុមហ៊ុន OPPO ក៏បានបញ្ចូលនូវបច្ចេកវិទ្យា Beautify 4.0 ដែលជំរុញឱ្យការថតរូបទទួលបានលទ្ធផលកាន់តែល្អ ខណៈដែលជំនាន់ថ្មីនេះក៏មានមុខងារថតរូបព្រាលស្រដៀងទៅនឹង iPhone 7 Plus ផងដែរ។
តម្លៃរបស់ Oppo F3 Plus ត្រូវបានគេដឹងថានឹងដាក់លក់ក្នុងតម្លៃប្រមាណ ៤៧៣ ដុល្លារ ហើយមានលក់ក្នុងទីផ្សារឥណ្ឌានា**ថ្ងៃទី ១ មេសា**ខាងមុខនេះ។
Friday, March 24, 2017
Author: សន្សំសម្រាប់ការវិនិយោគ-SAVE FOR INVESTMENT
Etiam at libero iaculis, mollis justo non, blandit augue. Vestibulum sit amet sodales est, a lacinia ex. Suspendisse vel enim sagittis, volutpat sem eget, condimentum sem.
RELATED STORIES
NASA នឹងបញ្ជូន WiFi ល្បឿន ១ Gbps ទៅអវកាសអង្គការ NASA ទើបប្រកាសថាខ្លួននឹងបញ្ជូន
It’s official: Google announces Android 8.0 Oreo, rolling out to devices soonSurprising pretty much no one, Google has reveale
Introducing MOTI, Your Smart Companion And Life CoachEtiam at libero iaculis, mollis justo non, blandi
Trailer ផ្លូវការទី១ របស់ Justice League ជាលក្ខណៈ Live Action ចេញហើយ Justice League គឺជាក្រុម Superheroes មួយ នៅក្ន
អ្នកចូលរួម "Sony Alpha Festival" ម្សិលមិញ មានអ្នកខ្លះស្តាប់ឡើងភ្លឹក!កម្មវិធី "Cambodia Alpha Festival Awards ២០១៧" នៅ
These Are The IPhone 7-Ready Lightning Headphones You Can Buy Right Now If You Have No ChillEtiam at libero iaculis, mollis justo non, blandi
0 comments: