កម្មវិធី "Cambodia Alpha Festival Awards ២០១៧" នៅផ្សារទំនើបអុីអនម្សិលមិញ មានអ្នកស្រលាញ់វិស័យថតរូបបែប Fashion ជាច្រើនបានចូលរួម ដេីម្បីស្តាប់ការណែនាំនិងការចែករំលែកបទពិសោធន៍លេីជំនាញថតរូប។ អ្នកចូលរួមកម្មវិធី មានអ្នកខ្លះស្ដាប់ស្ទើតែមិនចង់ដកដង្ហើម និងមានអ្នកស្ដាប់ឡើងភ្លឹកទៀតផង។
លោក លឹម ប៉េងឃីម អ្នកជំនាញថតរូបបែប Fashion ចំណាត់ថ្នាក់លេខ១មកពីសហរដ្ឋអាមេរិក បានចែករំលែកបទពិសោធន៍ជាច្រើនទាក់ទងនឹងអាជីពជាអ្នកថតរូបរបស់លោក រួមជាមួយវិធីសាស្រ្តធ្វើយ៉ាងណាឲ្យរូបថតបែប Fashion ទាក់ទាញចំណាប់អារម្មណ៍មហាជន និងរបៀបប្រើបច្ចេកទេសក្នុងការថតបែប Pre-Wedding ជាដើម។
តាមការចែករំលែកពីអ្នកជំនាញរូបនេះប្រាប់ថា ការងារជាអ្នកថតរូបបែប Fashion ចាំបាច់ត្រូវទាមទារឲ្យមានគំនិតថ្នៃប្រឌិត និងមានការអត់ធ្មត់ខ្ពស់ ទើបអាចធ្វើការងារជាក្រុមបាន។ ជាក់ស្ដែងដូចជា ក្នុងពេលថតរូបមុនរៀបអាពាហ៌ពិពាហ៍ ឬ(Pre-Weeding) លោកលើកជាឧទាហរណ៍សាមញ្ញៗថា "បើខាងកូនកម្លោះយល់ថា ថតស្ទាយបែបនេះល្អ តែខាងស្រីមិនព្រម ដល់ពេលគូស្វាមីព្រម តែខាងគ្រួសារគេមិនស្របតាមស្ទាយដែលចង់ឲ្យថតនោះ ដូចនេះយើងជាអ្នកកាន់កាមេរ៉ាក៏ត្រូវចេះសម្របសម្រួល ពន្យល់ឲ្យពួកគេយល់ ដើម្បីងាយស្រួលធ្វើការជាមួយគ្នា ហើយដំណើរការថតក៏រលូនទៅតាមនោះដែរ។
កម្មវិធី "Cambodia Alpha Festival Awards ២០១៧" ជាកម្មវិធីប្រកួតថតរូបប្រចាំឆ្នាំ ដែលបើកទូលាយប្រិយមិត្តចូលរួមដោយសេរី និងមានឱកាសជួបជាមួយអ្នកជំនាញល្បីៗ ដើម្បីចែករំលែកបទពិសោធន៍ពីការថតរូបផ្សេងៗ។ ជាមួយគ្នានេះ អ្នកចូលរួមក៏នឹងទទួលបានសេវាកម្មជូតសម្អាត Sensor កាមេរ៉ា Sony Alpha គ្រប់ប្រភេទដោយឥតគិតថ្លៃ។ មានកម្មវិធីបញ្ចុះតម្លៃរហូតដល់ 30 ភាគរយសម្រាប់ Lens Full Frame ទាំងអស់និង APS-C Lend ដល់ ២០ ភាគរយ ឱកាសឈ្នះរង្វាន់កាសស្ដាប់ Sony ច្រើនប្រភេទ មានកម្មវិធីថែមជូនជាច្រើនទៀតសម្រាប់អ្នកដែលជាវកាមេរ៉ា Sony Alpha គ្រប់ស៊េរី សាកល្បងប្រើប្រាស់កាមេរ៉ា Sony Alphaដោយខ្លួនអ្នកផ្ទាល់ ជាពិសេសមានកម្មវិធីប្រកួតប្រជែងថតរូបក្រោមប្រធានបទ វប្បធម៍ខ្មែរ ដែលមានឱកាសទទួលបានកំពូលកាមេរ៉ា Sony A6500 និងរង្វាន់ជាច្រើនទៀតផងដែរ។
កាលបរិឆ្ឆេទចូលរូម
ធ្វើឡើងនៅ៖ ថ្ងៃទី ២៤ ដល់ ២៦ ខែមីនា ឆ្នាំ២០១៧
វេលាម៉ោង៖ ម៉ោង ១០ ព្រឹក ដល់ម៉ោង ០៩យប់
ទីតាំង៖ នៅផ្សារទំនើប AEON Mall និង Daylight Plaza។
Saturday, March 25, 2017
Author: សន្សំសម្រាប់ការវិនិយោគ-SAVE FOR INVESTMENT
Etiam at libero iaculis, mollis justo non, blandit augue. Vestibulum sit amet sodales est, a lacinia ex. Suspendisse vel enim sagittis, volutpat sem eget, condimentum sem.
0 comments: