Tuesday, July 4, 2017

​ជីវិតពី​ក្មេង​រស់​នៅ​បន្ទប់​​ក្នុង​​សាលា​​ RULE ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​​តម្លៃ​ ៣​លាន​ដុល្លារ​

ជីវិត​ជោគជ័យ​​៖​​​​​ ​គ្មាន​ជោគជ័យ​ណា​ដែល​ងាយ​ស្រួល​​ ​​ដាក់​លើ​ជើង​ពាន​ឲ្យ​​យើង​យក​​នោះ​ទេ​ ​ដូច្នេះ​​យើង​ត្រូវ​ចេះ​ចំណុច​ល្អ​ និង​អាក្រក់​មក​ធ្វើ​ជា​មេ​រៀន​ជីវិត​សម្រាប់​​ថ្ងៃ​អនាគត​ ថា​​តើ​យើង​ត្រូវ​គេច​ចេញ​ពី​ឧបសគ្គ​ដោយ​របៀប​ណា​ ដើម្បី​ភាព​ជោគជ័យ​មួយ​ទៅ​​ថ្ងៃ​ណា​ខាង​មុខ​។​ ​ ​នេះ​​​គឺ​​ជា​បទពិសោធន៍​ជីវិត​មិន​អាច​បំភ្លេច​បាន​​​របស់​បុរស​ម្នាក់ ​ដែល​បច្ចុប្បន្ន​មាន ​៣​ក្រុមហ៊ុន​ ​ក្នុង​ដៃ​​ បើ​គិត​​ទំហំ​វិនិយោគ​​តម្លៃ​ប្រមាណ​ ៣​លាន​ដុល្លារ​​​​​​​ ដែល​ការ​ជោគជ័យ​នេះ​ លោក​បាន​ហែល​ឆ្លង​នូវ​ឧបសគ្គ​​​ជា​ច្រើន ពិសេស​​ពី​អតីត​​ក្មេង​ម្នាក់​ដែល​​ធ្លាប់​រស់​នៅ​​ក្នុង​បន្ទប់​តូច​ចង្អៀត​​មួយ​ក្នុង​សាលា​ច្បាប់​​ (សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​​-RULE)​ ​ជាមួយ​បង​ប្រុស​​​​​ បាន​ខិត​ខំ​ត​ស៊ូ ​ប្រឹងប្រែង​​​ធ្វើ​ការងារ​​ ​ទាំង​ខ្លួន​រៀន​ ៣​ ​សាកលវិទ្យាល័យ​ ​​បន្ទាប់​ពី​ទទួល​អាហារូបករណ៍​​ នៅ​ភ្នំពេញ​ក្នុង​១​៩​៩​៧​។ តើ​​បុរស​ម្នាក់​ជា​នរណា ហើយ​មាន​​ក្រុមហ៊ុន​អ្វី​ខ្លះ​នៅ​ក្នុង​ដៃ​?​​​​ ​ថៅកែ​​ក្រុមហ៊ុន​ម្នាក់​នេះ​គឺ​ជា​លោក​​ មុំ​ វ៉ារិន ​​ វ័យ​​​៤​១​ឆ្នាំ​ មាន​ស្រុក​កំណើត​​ នៅ​ភូមិ ធ្លក​ ឃុំ​​ក្រោល​គោល​ ស្រុក​ ស្វាយជ្រំ​ ខេត្ត​ស្វាយរៀង​ ហើយ​លោក​ជា - ​​ស្ថាបនិក​គេហទំព័រ​លក់​ទំនិញ​លំដាប់​ពិភព​លោក​ www.angkorstores.com - នាយក​ក្រុមហ៊ុន ​Japan​ Tech - នាយក​ក្រុមហ៊ុន Mom Varin investment - នាយក​សាលា Asia​-Pacific​ Fredfort International Schoo​l
តើ​​មាន​កត្តា​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​លោក មុំ វ៉ារិន​ ​ជោគជ័យ​​ខ្លាំង​បែប​នេះ​? ហើយ​មាន​គន្លឹះ​ល្អ​ៗ​អ្វី​ខ្លះ សម្រាប់​ជា​ទស្សនាទាន​ដល់​យុវជន​សម័យ​ថ្មី​មាន​គំនិត​សហគ្រិនភាព​តែ​នៅ​ស្ទាក់ស្ទើរ​​ ពិសេស​មាន​បញ្ហា ​ហិរញ្ញវត្ថុ?​​​​​​​​​​ ដើម្បី​​​​ជ្រាប​ច្បាប់​ពី​​កត្តា​ជោគជ័យ​អតីត​ក្មេង​ម្នាក់​ដែល​​ធ្លាប់​រស់​នៅ​​ក្នុង​បន្ទប់​តូច​ចង្អៀត​​មួយ​ក្នុង​សាលា​ច្បាប់​រូប​នេះ​ សូម​មិត្ត​អ្នក​អាន KQUBE ទាំងអស់​ស្ដាប់​និង​ទស្សនា​​វីដេអូ​សំឡេង​​​​​សង្ខេប​នៃ​ខ្លឹមសារ​ៗ​ខាង​ក្រោម​នេះ​ ដែល​ជា​កិច្ច​សម្ភាសន៍​ផ្ទាល់​រវាង​ លោក​ កង ចាន់​បញ្ញា​ និពន្ធ​នាយក​ គេហទំព័រ​ព័ត៌មាន​ KQUBE ​និង​លោក​​ មុំ​ វ៉ារិន

SHARE THIS

Author:

Etiam at libero iaculis, mollis justo non, blandit augue. Vestibulum sit amet sodales est, a lacinia ex. Suspendisse vel enim sagittis, volutpat sem eget, condimentum sem.

0 comments: