១- សង្គ្រាមពាក្យសម្តីរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក កាន់តែក្តៅខ្លាំង
សង្គ្រាមពាក្យសម្តី រវាងរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង និងវ៉ាស៊ីងតោន បានឈរដល់ចំណុចខ្ពស់បំផុតមួយមិន ធ្លាប់មាន បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង និងចិន ក៏ដូចជាការសាកល្បងម៉ាស៊ីនកម្រិតខ្ពស់ សម្រាប់ជំនួយគ្រាប់មីស៊ីលឆ្លងទ្វីបកូរ៉េខាងជើង កាលពីថ្ងៃអាទិត្យ។
២- វិសោធនកម្មច្បាប់ Obamacare ធ្វើឲ្យផ្ទុះសង្រ្គាមក្នុងបក្សសាធារណៈរដ្ឋ
ដើម្បីធ្វើតាមពាក្យសន្យា អំឡុងពេលបោះឆ្នោត លោក Donald Trump កាលពីសប្តាហ៍មុន បានចាប់ផ្តើមបោះឆ្នោត ធ្វើវិសោដនកម្មច្បាប់សុខមាលភាព ដែលមានឈ្មោះលោក អូបាម៉ា ជាអ្នកផ្តួចផ្តើម ប៉ុន្តែបែរជាបរាជ័យ ក្រោយមានការខ្វែងគំនិតគ្នា ទាំងជាមួយបក្សប្រជាធិបតេយ្យ ដែលជាភាគីប្រឆាំង ក៏ដូចជាសមាជិកក្នុងបក្សរបស់ខ្លួន មិនពេញចិត្តការទាមទារឲ្យមានកំណែរទម្រង់ ក្នុងកម្មវិធីសុខមាលភាព Obamacare។
៣- ការវាយប្រហារ ដោយបើកឡានបុកមនុស្ស នៅអង់គ្លេស សម្លាប់មនុស្ស ៥នាក់
កាលពីថ្ងៃពុធ មនុស្សយ៉ាងហោចណាស់ ៥នាក់ បានស្លាប់ និងច្រើនជាង ៤០នាក់ផ្សេងទៀតរងរបួស ក្នុងការវាយប្រហារ ដោយបើករថយន្តបំបុកហ្វូងមនុស្ស និងមានការចាក់ទៅប៉ូលិសម្នាក់ របស់សភាជាតិអង់គ្លេស។ ការវាយប្រហារនេះ ត្រូវចាត់ទុក ជាការវាយប្រហារសម្លាប់រង្គាល់ធ្ងន់ធ្ងរបំផុត ក្នុងទីក្រុងឡុងដ៏ ចាប់តាំងពីមានការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត សម្លាប់មនុស្ស ៥២ឆ្នាំ កាលពីឆ្នាំ២០០៥មក។
(វីដេអូ)
ព័ត៌មានទាំងបីខាងលើ ជាព្រឹត្តិការណ៍សន្តិសុខនយោបាយពិភពលោក សម្រាប់សប្តាហ៍នេះ ដែលមានផ្សាយលើផេក ៣០ដេលី៕
វីដីអូ
Saturday, March 25, 2017
Author: សន្សំសម្រាប់ការវិនិយោគ-SAVE FOR INVESTMENT
Etiam at libero iaculis, mollis justo non, blandit augue. Vestibulum sit amet sodales est, a lacinia ex. Suspendisse vel enim sagittis, volutpat sem eget, condimentum sem.
RELATED STORIES
These Are The IPhone 7-Ready Lightning Headphones You Can Buy Right Now If You Have No ChillEtiam at libero iaculis, mollis justo non, blandi
កូនស្រីស្តេចចម្រៀងរ៉េប Eminem ធំពេញរូបពេញរាង ស្អាតកប់!នាង Hailie Scott ដែលជាកូនស្រីស្ដេចចម្រៀងរ៉េ
ជីវិតពីក្មេងរស់នៅបន្ទប់ក្នុងសាលា RULE បច្ចុប្បន្នមានក្រុមហ៊ុនតម្លៃ ៣លានដុល្លារ ជីវិតជោគជ័យ៖ គ្មានជោគជ័យណាដែលងាយស
Amazon Is Expanding Its Retail Operation To 100 Pop-Up Stores Around The USEtiam at libero iaculis, mollis justo non, blandi
When we're naked, it's like we're all the same': Yoga studio offers all-nude co-ed classes to overcome body issues and vulnerabilityOne New York City yoga studio has taken yoga’s fl
ទីបំផុត Galaxy S8 Plus បានបង្ហាញខ្លួនហើយ ជាមួយនឹងអេក្រង់លាតស្ទេីរពេញតួខ្លួននេះគឺជាចាប់ផ្តើម ម្តងទៀត របស់ក្រុមហ៊ុន Samsung ហើ
0 comments: