ក្រុមការងារអង្គរសង្ក្រាន្តបានបង្ហាញរូបរាងខ្លោងទ្វារអង្គរសង្ក្រាន្តដែលបានអះអាងថា ខ្លោងទ្វារនេះបានយកតាមរចនាបថខ្លោងទ្វារប្រាសាទបុរាណខ្មែរ។ ការបង្ហាញអំពីប្លង់ខ្លោងទ្វារអង្គរសង្ក្រាន្ត កាលពីព្រឹកមិញនេះ ព្រោះតែមិនចង់ជាន់ដានចាស់កាលពីឆ្នាំ ២០១៥ ដែលខ្លោងទ្វារអង្គរសង្ក្រាន្តរងការរិះគន់ខ្លាំងៗពីសាធារណៈមតិថា បានយករចនាបថពីបរទេសច្រើនជាងខ្មែរ។
លោក សំហេង បុរស អនុប្រធានក្រុមការងារប្រតិបត្តិនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយចប់វេទិកា"ស្វែងយល់អំពីទិដ្ឋភាពនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧" នៅសាលពហុបំណងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ កាលពីព្រឹកមិញនេះថា វេទិកានេះគោលបំណងសំខាន់ចង់កៀរគរយុវជនទាំងអស់ ឲ្យយល់អំពីព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និង ស្វែងយល់អំពីកម្មវិធីនានារបស់អង្គរសង្ក្រាន្តឆ្នាំ ២០១៧។ មួយទៀតវេទិកានេះ ក៏ចង់ឲ្យប្រជាពលរដ្ឋទាំងមូលបានដឹងអំពីប្លង់ខ្លោងទ្វារអង្គរសង្ក្រាន្តឆ្នាំ មុននឹងចាប់ផ្ដើមសាងសង់ផ្លូវការនៅពេលខាងមុខ។ "អីចឹង!ឆ្នាំនេះអត់ឲ្យហួសពេលទេ ឆ្នាំនេះយើងនឹងស្នើសុំយោបល់ពួកគាត់មុន"។
កាលពីឆ្នាំ ២០១៥ មហាជន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសបុក បានរិះគន់ខ្លាំងៗ នៅពេលបានឃើញរូបរាងខ្លោងទ្វារអង្គរសង្ក្រាន្តថា រូបរាងនោះដូចរចនាបថបរទេស ដូច្នេះហើយកំហឹងជាតិនិយមបានឈានដល់ដុតខ្លោងទ្វារនោះផងដែរ។ ប៉ុន្តែ ភ្លាមៗក្រុមការងារអង្គរសង្ក្រាន្តបានចេញប្លង់ថ្មី នៃខ្លោងទ្វារអង្គរសង្ក្រាន្ត បានរំងាប់ចិត្តមហាជន និង សាទរជាច្រើនឡើងវិញ។
លោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និង សិប្បកម្ម នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននិយាយដែរថា មហាជនប្រតិកម្មចំពោះខ្លោងទ្វារអង្គរសង្ក្រាន្តកាលពី ២ឆ្នាំមុននោះ គឺមិនមានការសហការជាមួយនឹងក្រសួងវប្បធម៌។ ប៉ុន្តែឆ្នាំ ២០១៦-១០១៧ នេះ ខ្លោងទ្វារថ្មី គឺមានគណៈកម្មការចម្រុះ ដោយខាងសហភាពសហព័ន្ធយុវជន សហការជាមួយក្រសួងវប្បធម៌ ជាពិសេសនាយកដ្ឋានសិល្បៈសូនរូប បានរចនាបថខ្លោងទ្វារមានលក្ខណៈដូចខ្លោងទ្វារប្រាសាទបុរាណ។
លោក សុធី បានធ្វើបទបង្ហាញមួយទៅកាន់យុវវ័យរាប់រយនាក់ ដែលបានចូលរួមវេទិកាព្រឹកមិញនេះថា ក្លោងទ្វារអង្គរសង្ក្រាន្តឆ្នាំ ២០១៧ បានប្រើប្រាស់រចនាបថជាខ្មែរ ដោយបានដកស្រង់ក្បាច់ជាច្រើន ដូចជា៖
១. ក្បាច់ត្របកឈូកអង្គរ
២. ក្បាច់ចកអង្គរ
៣. ក្បាច់ចង្វាយអង្គរ
៤. ក្បាច់ពងត្រី
៥. ក្បាច់អង្គរសន្លឹកទម្រង់ហានបំបែក
៦. ព្ធរ៉ា
៧. កូនក្រឡឹងកំពូលពេជ្រ រឺកំពូលមិត
៨. ក្បាច់ហោជាង
Saturday, March 25, 2017
Author: សន្សំសម្រាប់ការវិនិយោគ-SAVE FOR INVESTMENT
Etiam at libero iaculis, mollis justo non, blandit augue. Vestibulum sit amet sodales est, a lacinia ex. Suspendisse vel enim sagittis, volutpat sem eget, condimentum sem.
RELATED STORIES
ជីវិតពីក្មេងរស់នៅបន្ទប់ក្នុងសាលា RULE បច្ចុប្បន្នមានក្រុមហ៊ុនតម្លៃ ៣លានដុល្លារ ជីវិតជោគជ័យ៖ គ្មានជោគជ័យណាដែលងាយស
Amazon Is Expanding Its Retail Operation To 100 Pop-Up Stores Around The USEtiam at libero iaculis, mollis justo non, blandi
ច្បាស់ណាស់ iPhone 8 នឹងបង្ហាញខ្លួនក្នុងខែកញ្ញា តែអ្នកចង់បានអាចខកចិត្តបន្តិច!ក្រុមការងារអ្នកវិភាគល្បីឈ្មោះក្រៅស្រុក Bar
អ្នកចូលរួម "Sony Alpha Festival" ម្សិលមិញ មានអ្នកខ្លះស្តាប់ឡើងភ្លឹក!កម្មវិធី "Cambodia Alpha Festival Awards ២០១៧" នៅ
It’s official: Google announces Android 8.0 Oreo, rolling out to devices soonSurprising pretty much no one, Google has reveale
តារាល្បីៗ ជាច្រើនចូលរួមមង្គលការ កង ពិសិដ្ឋ យប់មិញ(វីដេអូ)យប់មិញនេះពិធីមង្គលការ តារាចម្រៀង កង ពិសិដ្ឋ
0 comments: