Justice League គឺជាក្រុម Superheroes មួយ នៅក្នុង DC ដែលជាក្រុម អ្នកក្លាហាន ការពារយុត្តិធម៌ និងការពារ ការឈ្លានពាន ផែនដីពី សត្រូវមកពី ភពផ្សេងៗ។ សម្រាប់ប្រិយមិត្ត ដែលជាអ្នកគាំទ្រ DC ប្រាកដជាដឹងហើយថា នៅក្នុងក្រុមនេះ មានសមាជិកណាខ្លះ …ហើយជាការពិតណាស់ ក្រុមនេះ ត្រូវបានដឹកនាំដោយ បុរសកំពូលឆ្លាត Bruce Wayne ដែលមានរហ័សនាមថា Batman និងសមាជិកផ្សេងៗទៀត មានដូចជា Superman, Wonder Woman, The Flash, Cyborg, Green Lantern, Shazam, Aquaman និង Superheroes ជាច្រើនទៀត។ ក៏ប៉ុន្តែនៅក្នុងពេលនេះ ផលិតកម្ម WB បានបញ្ចេញត្រឹមតែ ចំនួន 5 សិនប៉ុណ្ណោះ ដែលមានដូចជា Batman, Wonder Woman, Aquaman, The Flash និង Cyborg។
ហើយប្រហែលជានៅយប់ម្សិលមិញនេះដែរ WB បានបញ្ចេញ Trailer ផ្លូវការដំបូងរបស់ ខ្សែភាពយន្ត Justice League (Live Action) ហើយ ដែលវាពិតជា ធ្វើអោយអ្នកគាំទ្រ ទប់អារម្មណ៍មិនបានមែន។ នៅក្នុងឈុតខ្លីៗនេះដែរ បានបង្កប់នូវ ឈុតឆាកពិសេសៗជាច្រើន ដោយក្នុងនោះ យើងឃើញមាន ការបង្ហាញពី Skill ពិសេសៗរបស់ Heroes និមួយ ហើយនៅក្នុងនោះដែរ ខ្ញុំពេញចិត្ត Hero មួយជាងគេ នោះគឺ The Flash ដែលនៅក្នុង ខ្សែភាពយន្តនេះ គេពិតជា មានល្បឿនលឿនខ្លាំងមែនទែន រួមជាមួយនឹង ពន្លឺផ្លេកបន្ទោរពណ៌ខៀវ (លឿនជាងគេតែយឺតជាងពណ៌ស)។ ចង់ដឹងអោយកាន់តែច្បាស់នោះ សូមទស្សនាវីដេអូ ខាងក្រោមនេះទាំងអស់គ្នា៖
ខ្សែភាពយន្តនេះ នឹងត្រៀមចាក់បញ្ចាំង នៅក្នុងរោងកុន នៅថ្ងៃទី 17 ខែ វិច្ឆិកា ឆ្នាំ 2017 ខាង មុខ នេះ ហើយ។ ទោះជាយ៉ាងណាក៏ដោយ យើងក៏នឹងទន្ទឹងចាំមើល Superheroes មួយចំនួនទៀត រួមមាន ដូចជា Green Lantern ក៏ដូចជា Shazam ហើយនឹងចាំមើលទាំងអស់គ្នា ថាតើ Superman អាចនឹងត្រលប់មកវិញទេ នៅក្នុង ខ្សែភាពយន្តមួយនេះ ហើយថាតើ នឹងមកវិញ ក្នុងនាមជាសត្រូវ ឬក៏ជាមិត្ត! ចាំមើលទាំងអស់គ្នាណា!!!
Monday, March 27, 2017
Author: សន្សំសម្រាប់ការវិនិយោគ-SAVE FOR INVESTMENT
Etiam at libero iaculis, mollis justo non, blandit augue. Vestibulum sit amet sodales est, a lacinia ex. Suspendisse vel enim sagittis, volutpat sem eget, condimentum sem.
RELATED STORIES
ស្បែកជើងមានភ្ជាប់មកជាមួយ Wi-Fi Hotspot, ផ្ទាំងអេក្រង់មួយនិងរន្ធដោតសាកបញ្ចូលថ្មទូរស័ព្ទទៀតនាពេលថ្មីៗនេះ Nike ក៏បានបានបង្ហាញនូវ ស្បែកជើង ដែល
These Are The IPhone 7-Ready Lightning Headphones You Can Buy Right Now If You Have No ChillEtiam at libero iaculis, mollis justo non, blandi
ច្បាស់ណាស់ iPhone 8 នឹងបង្ហាញខ្លួនក្នុងខែកញ្ញា តែអ្នកចង់បានអាចខកចិត្តបន្តិច!ក្រុមការងារអ្នកវិភាគល្បីឈ្មោះក្រៅស្រុក Bar
NASA នឹងបញ្ជូន WiFi ល្បឿន ១ Gbps ទៅអវកាសអង្គការ NASA ទើបប្រកាសថាខ្លួននឹងបញ្ជូន
ថ្នាំទប់ស្កាត់ភាពចាស់ណាសាចង់បាន នឹងពិសោធន៍លើមនុស្សឆាប់ៗនេះក្រុមអ្នកស្រាវជ្រាវនៃសកលវិទ្យាល័យ University
អ្នកចូលរួម "Sony Alpha Festival" ម្សិលមិញ មានអ្នកខ្លះស្តាប់ឡើងភ្លឹក!កម្មវិធី "Cambodia Alpha Festival Awards ២០១៧" នៅ
0 comments: